តារាចម្រៀងល្បីឈ្មោះ Lady Gaga បាននិយាយប្រាប់លើគេហទំព័រ New York (AFP) ថា ជាច្រើនឆ្នាំមកហើយនាងត្រូវបានក្មេងស្ទាវចាប់រំលោភបណ្តាលឲ្យ នាងមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ។
តារាចម្រៀងរូបនេះ បានបន្ថែមទៀតថា “ខ្ញុំមិនចង់ឲ្យខ្លួនឯង ត្រូវបានដាក់សំពាធដោយហេតុការណ៍នោះទេ “ ខ្ញុំនឹងថ្កោលទោសប្រសិនបើនរណាម្នាក់និយាយថា រឿងដែលបានកើតឡើងនោះ ជារឿងប្រឌិត ខ្ញុំមិនធ្លាប់កំណាញ់ដាក់មនុស្សឆ្កួតដែលធ្វើអញ្ជឹងដាក់ខ្ញុំ នោះទេ ។
តារាចម្រៀងវ័យ២៨ឆ្នាំ បាននិយាយទៀតថា ហេតុការណ៍មួយនេះ បានកើតឡើងនៅពេលដែលនាងមានអាយុ១៩ឆ្នាំ ហើយហេតុការណ៍នោះបានធ្វើឲ្យនាងព្យាបាលផ្លូវចិត្តអស់រយៈពេលជា ច្រើនឆ្នាំផងដែរ ។ យ៉ាងណាក៏ដោយ នាងមិនបានប្រាប់ឲ្យច្បាស់ពីភិនភាគរបស់ជនសង្ស័យទេ គ្រាន់តែនាងគិតថា ជននោះប្រហែលជាមានវ័យ ២០ឆ្នាំ ។
ជាមួយគ្នា នោះដែរនាងបានបង្ហើបប្រាប់វិទ្យុ Host Howard Stern ថា “វាហាក់បីដូចជាកើតមានរាល់ថ្ងៃចំពោះខ្ញុំ វាគួរឲ្យខ្លាច និងសោកសៅ ប៉ុន្តែវា មិនបានជះឥទ្ធិពលលើខ្ញុំខ្លាំង បន្ទាប់ពី៤ ទៅ៥ឆ្នាំក្រោយមកនោះទេ ។ ខ្ញុំមិនបានប្រាប់រឿងនេះទៅនរណាម្នាក់ សូម្បីតែខ្លួនឯងអស់រយៈពេលយូរមកហើយ ។ ដែលក្រោយមកខ្ញុំមើលទៅ ហាក់បីដូចជាមិនសមហេតុមិនសមផល អ្នកគួរតែចេះស្វែងរកដើមហេតុ ក្រៅពីនេះហេតុផលទាំងនោះវា និងមិនទៅណាឆ្ងាយពីយើងនោះទេ ។ នាងមិនបានរៀបរាប់ករណីរំលោភបំពានផ្លូវភេទដោយគ្រាន់តែបញ្ជាក់ថា នាងបានឃើញជនល្មើសម្តង នៅមុខហាង មួយនាងក៏ចាប់ផ្តើមមានអារម្មណ៍ តក់ស្លុត ដោយនៅស្ងៀមដូចជាមនុស្សពិការ ។
Lady Gaga បាននិពន្ធនូវរឿងរ៉ាវរបស់ខ្លួនក្នុងបទចម្រៀងដែលមានចំណងជើងថា “Swine“ ក្នុងអាល់ប៊ុមចម្រៀង “Artpop“ កាលឆ្នាំ២០១៣ ។ នាងបានចូលរួមសម្តែងចម្រៀងក្នុងពិធីបុណ្យ Southwest Festival នៅពីឆ្នាំនេះពេលនោះនាងបានជិះគោយន្តនៅក្នុងការបង្ហាញម៉ូដ ។
ក្នុង កិច្ចសម្ភាសជាមួយកម្មវិធីវិទ្យុរបស់នាង Lady Gaga បានលើកឡើងថា ចម្រៀងមួយបទនោះគឺនិយាយរៀបរាប់ពីការរំលាភបំពានផ្លូវភេទ ចម្រៀងនេះក៏និយាយរៀបរាប់ពីការបំផ្លាញនូវសីលធម៌ ៕
_____________________
ប្រភពៈ មហាគ្រួសារ