GuidePedia

យោង​តាម​គេហទំព័រ​សិល្បៈ Mirror ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១ ធ្នូ ២០១៤ ឱ្យ​ដឹង​ថា តារា​សម្តែង និង​ម៉ូ​ដែល​ឥណ្ឌា​នាង Gauhar Khan ត្រូវ​ទស្សនិកជន​ទះកំផ្លៀង​ដោយសារ​តែ​នាង​ស្លៀក​ឈុត​សិច​ស៊ី​ពេក​ក្នុង​ កម្មវិធី Raw Star នៅ​ស្ទូ​ឌី​យោ Film City ក្នុង​ទីក្រុង​ម៉ុម​បៃ ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ។
យុវជន​ម្នាក់​បាន​ស្ទុះ​ ទៅ​ទះកំផ្លៀង​តារា​ស្រី​រូប​នោះ​ពេញ​មួយ​ទំហឹង រួច​ដើរ​ចេញ​ពីលើ​ឆាក​បន្ទាប់​ពី​ក្រុម​សន្តិសុខ​ឡើង​ទៅ​ពិនិត្យ​មើល​នាង Gauhar Khan ។ យុវជន​រូប​នោះ​ឈ្មោះ Akil Malik អាយុ​២៤​ឆ្នាំ ជា​ទស្សនិកជន​ម្នាក់​ក្នុង​ចំណោម​ទស្សនិកជន​២.៥០០​នាក់ ។
Akil Malik ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ ។
សារព័ត៌មាន ​ក្នុងស្រុក «​ហិណ្ឌូ​ស្ថាន ថែម​» បាន​ផ្សាយ​ដោយ​យោង​លើស​ម្តី​របស់​ប៉ូលិស​ថា «​ការ​សើ​ុ​ប​អង្កេត​ក្នុង​ដំណាក់កាល​ដំបូង​បានដឹង​ថា ក្នុង​កម្មវិធី​នោះ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ទស្សនិកជន​ជា​ច្រើន​និយាយ​ ដៀមដាម​ដាក់​នាង Gauhar Khan ។ ក្រោយមក​ភាគី​ទាំង​២​ប្រកែក​គ្នា​យ៉ាង​តឹងសរសៃក ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​ឡើង ។ បន្ទាប់​មក​មាន​យុវជន​ម្នាក់​ឡើង​ទះកំផ្លៀង​នាង Gauhar Khan តែ​ម្តង​» ។
អំពើ ​ហិង្សា​លើ​ស្ត្រីភេទ កំពុង​មានការ​ពិភាក្សា​គ្នា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដើម្បី​រក​ដំណោះស្រាយ​ក្រោយ​ពី​២​ឆ្នាំ​មុន ពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ភ្ញាក់​ផ្អើ​លើ​ព័ត៌មាន​ស្តី​ពី​និស្សិត​ស្រី​ ម្នាក់ ត្រូវ​គេ​ចាប់រំលោភ​ជា​ក្រុម និង​បោះ​ទម្លាក់​ពីលើ​រថយន្តក្រុង​នៅ​ក្រុង​ញូ​វ​ដេ​លី​។ ចាប់តាំងពី​ពេល​នោះ​មក​បទល្មើស​លើ​ផ្លូវភេទ​មិន​បាន​ធ្លាក់​ចុះ​ទេ ថែម​ទាំង​មាន​លក្ខណៈ​អាក្រក់​ជាង​មុន នៅ​ប្រទេស​ឥណ្ឌា ៕

_____________________
ប្រភពៈ មហាគ្រួសារ

 
Top