ថ្ងៃព្រហស្បត្ត៏ ទី១១ ខែមេសា ឆ្នាំ២០១៣ ម៉ោង ១៣:៤៧
អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ បានចោទប្រកាន់កងកម្លាំងអាកាសស៊ីរីថា បានទម្លាក់គ្រាប់បែកលើហាងនំប័ុង មន្ទីរពេទ្យ និងគោលដៅស៊ីវិលដទៃៗទៀត ហើយអង្គការនោះអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារតាមអាកាសប្រឆាំងជនស៊ីវិល ដែលចាត់ទុកថា ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។
អង្គការ HUMAN RIGHT WATCH អះអាងថា បណ្តាការវាយប្រហារតាមអាកាសតាមបញ្ជារបស់រដ្ឋាភិបាលដែលសម្លាប់ជនស៊ីវិល ហាក់ដូចជាស្ថិតក្នុងយុទ្ធសាស្ត្រវាយប្រហារកាន់តែខ្លាំង និងជាបន្តបន្ទាប់ប្រឆាំងជនស៊ីវិលដែលយើងយល់ថា ជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ។
អង្គការការពារសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅក្រុងញូវយ៉កនេះក្នុងរបាយការណ៍មួយរបស់ខ្លួនមានចំណងជើងថា «ការស្លាប់មកពីអាកាស» បន្តថា បណ្តាមនុស្សដែលរំលោភបំពានដោយចេតនាលើបណ្តាច្បាប់នៃសង្គ្រាមត្រូវជាប់ចោទពីបទឧក្រិដ្ឋកម្មសង្គ្រាម ។
ដោយដកស្រង់ទិន្នន័យរបស់ពួកប្រឆាំងអង្គការ HUMAN RIGHT WATCH និយាយថា ការវាយប្រហារតាមអាកាសទាំងឡាយបានសម្លាប់ជនស៊ីវិលជាង៤.៣០០នាក់ នៅទូទាំងប្រទេសស៊ីរី ចាប់តាំងពីខែកក្កដា ឆ្នាំ២០១២ ជាកាលបរិច្ឆេទចាប់ផ្តើមការវាយប្រហារតាមអាកាសមក ។
ចំណែកទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីរី SANA រាយការណ៍ថា រថយន្តបង្កប់គ្រឿងផ្ទុះមួយបានផ្ទុះកាលពីថ្ងៃទី១០ មេសា នៅភាគខាងលិចខេត្ត អីុដលីប ភាគខាងជើងស៊ីរី បណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់ ៕