GuidePedia

ចិន៖ ប្រជាជនរស់នៅក្នុងទីក្រុង enzhou ខេត្ត Zhejiang ប្រទេសចិន ត្រូវបានផ្តល់ឱកាសកម្សាន្តមួយ នៅពេលស្ត្រី ជាង ១០០នាក់មានសេចក្តី ក្លាហាន ជម្នះអាកាសធាតុត្រជាក់នៅក្នុងរដូវរងាហើយ ស្រាតសល់តែខោអាវទ្រនាប់ ចូលរួមនៅក្នុងពិធីរាំស្រាត នៅមុនពេលបើកសម្ពោធ ក្លឹបកម្សាន្តថ្មីមួយដើម្បីផ្សព្វផ្សាយ ឲ្យគេបានស្គាល់ក្លឹបនោះ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន NetEase បានឲ្យដឹងថា ស្ត្រីវ័យក្មេងដ៏ស្រស់ស្អាត ជាច្រើននាក់ ចាប់ផ្តើមសកម្មភាពរាំស្រាត ដើម្បីផ្សព្វផ្សាយ ពីចំណុចផ្លូវ Renmin បន្ទាប់មកឆ្ពោះទៅកាន់ ស្រុកដែលមានហាងលក់ទំនិញ European City ហើយទើបត្រឡប់ទៅផ្លូវ Wuma ។មនុស្សម្នាជាច្រើនមានការភ្ញាក់ផ្អើលដោយសារតែ ស្រីវ័យក្មេងជាច្រើនបានស្រាតដើររាំ បង្ហាញរាងគួរឲ្យក្នក់ក្នាញ់ នៅតាមផ្លូវនៅក្នុង ទីក្រុងមួយនោះ។
គួរគត់សំគាល់ថា ការស្រាតរាំនៅតាម ទីសាធារណៈធ្វើជា យុទ្ធសាស្ត្រផ្សព្វផ្សាយ កំពុងពេញនិយម នៅក្នុងសង្គមចិននាពេលបច្ចុប្បន្ននេះ៕
_
 
Top