ក្រុងហ្សាការតាៈ ក្រុមមន្ត្រី និងអាកាសចរណ៍នោះ បាននិយាយថា យន្តហោះ AirAsia មួយគ្រឿងជាមួយអ្នកដំណើរ១៦២នាក់នៅ លើយន្តហោះ បានបាត់នៅ លើផ្លូវហោះ ហើរពីប្រទេសឥណ្ឌូនេសុីទៅ កាន់ប្រទេសសិង្ហបុរី នៅ ក្នុងឧបត្តវហេតុធំទីបីដែលវាយប្រហារយន្តហោះដឹកអ្នកដំណើររបស់ម៉ាឡេស៊ីក្នុងឆ្នាំនេះ។
អ្នកនាំពាក្យក្រួងគមនាគមន៍ឥណ្ឌូនេសុី លោក J.A. Barata បានប្រាប់ AFP ថា៖ «ជើងហោះហើររបស់ក្រុមហ៊ុន អាកាសចរណ៍ AirAsia ដែលកំពុងហោះ ហើរពីក្រុងស៊ូរ៉ាបាយ៉ា ទៅ កាន់ក្រុងសិង្ហបុរីនោះ បានបាត់ការទាក់ទងជាមួយក្រុងហ្សាការតា នៅវេលាម៉ោង៧ និង៥៥នាទីព្រឹក ម៉ោងក្នុងស្រុក»។
យន្តហោះធុន Airbus A320-200 បានចាកចេញពីព្រលានយន្តហោះ អន្តរជាតិជួនដា ក្នុងក្រុងស៊ូរ៉ាបាយ៉ានៅភាគ ខាងកើតកោះជ្វានៅ វេលាម៉ោង ៥ និង២០នាទីព្រឹក និងត្រូវបានគេរំពឹងថា ទៅដាល់សិង្ហបុរី នៅ វេលាម៉ោង ៨ និង ៣០នាទីព្រឹក ម៉ោងក្នុងស្រុក។
ដោយកែប្រតួលេខមុននេះ អគ្គនាយកដឹកជញ្ជូនផ្លូវអាកាសឥណ្ឌូ នេសុី លោក Djoko Murjatmodjo បានប្រាប់ AFP ថា យន្តហោះនេះកំពុងដឹកក្រុមយានឹក៧នាក់ និងអ្នកដំណើរ១៥៥នាក់ ក្នុងនោះមានមនុស្សាពេញវ័យ១៣៨នាក់ កុមារ១៦នាក់ និងទារកម្នាក់។
ទូរទួស្សន័ក្នុងស្រុក MetroTV បានរាយការណ៍ថា អ្នកដំណើរទាំងនោះ រួមមាន ជនជាតិឥណ្ឌូនេស៊ី ១៤៩នាក់ កូរ៉េខាងត្បូង៣នាក់ ក្នុងនោះមានទារកម្នាក់ អង់គ្លេសម្នាក់ និងម៉ាឡេស៊ីម្នាក់ និងសិង្ហបុរីម្នាក់៕
ប្រភព៖ ភ្នពេញប៉ុស្តិ៍